ប្រៀបធៀប​ផ្ទៃ​មុខ:

តើ​បុព្វការីជន​ណា​ម្នាក់​ដែល​មើល​ទៅ​ដូច​អ្នក​ជាងគេ ?

ថត​រូប​សែលហ្វី ជា​មួយ ការប្រៀបធៀប​ផ្ទៃ​មុខ ហើយ​មើល​ថា​តើ​អ្នក​មើល​ទៅ​ដូច​បុព្វការីជន​ម្នាក់​ណា ! ស្វែងយល់​ពីរបៀប​ដែល​លក្ខណៈ​ពិសេស​របស់​អ្នក​ត្រូវ​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។

តើ​អ្នក​មាន​មុខ​ដូច​ជា​នរណា ? មុខ​របស់​អ្នក​អាច​បង្ហាញ​ពី​ចម្លើយ

ស្វែងរក​ការតភ្ជាប់​តាមរយៈ​ផ្ទៃ​មុខ

ស្នាម​ញញឹម ភ្នែក ឬ​ឆ្អឹង​ថ្គាម​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ដែល​ចង​ភ្ជាប់​គ្នា ។ អនុញ្ញាត​ឲ្យ​ការសម្គាល់​លើ​ផ្ទៃ​មុខ​នាំ​ដំណើររឿង​គ្រួសារ​របស់​អ្នក​ឲ្យ​រស់រវើក​តាម​វិធី​ថ្មី​ស្រឡាង​មួយ ។

មើល​ខ្លួនឯង​នៅក្នុង​ឫស​គល់​គ្រួសារ​របស់​អ្នក

បញ្ចូល​រូបថត​សែលហ្វី និង​រុករក​ថា​បុព្វការីជន ឬ​សាច់ញាតិ​ណា​ម្នាក់​ដែល​អ្នក​មាន​មុខមាត់​ស្រដៀង​គ្នា​នឹង​អ្នកជាងគេ ។ វា​ជា​វិធី​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​មើលឃើញ​ការតភ្ជាប់​របស់​អ្នក​ទៅ​នឹង​អតីតកាល ។

ប្ដូរ​ប្រវត្តិសាស្រ្ត​ឲ្យ​ទៅជា​ដំណើររឿង​របស់អ្នក

ចូរ​កុំ​គ្រាន់តែ​រៀន​អំពី​មែកធាង​គ្រួសារ​របស់​អ្នក—ចូរ​មើលឃើញ​ខ្លួន​ឯង​នៅ​ក្នុង​មែកធាង​គ្រួសារ​នោះ ។ រុករក​ពី​របៀប​ដែល​លក្ខណៈ​ពិសេស​ប្លែកៗ​របស់​អ្នក​បន្ទរ​តាម​ជំនាន់​ទាំងឡាយ​ជាមួយនឹង​ការផ្គូផ្គង​មុខ​ដ៏​ឆ្លាតវៃ ។