រក្សាទុករូបថតគ្រួសារចាស់ៗរបស់អ្នក មុនពេលបាត់រូបថតទាំងនោះ
មនុស្សគ្រប់រូបមានរូបថតគ្រួសារចាស់ៗ ដែលទុកនៅក្នុងថតតុ អាល់ប៊ុមរូបថត និងនៅលើធ្នើ ។ កម្មវិធី FamilySearch ធ្វើឲ្យវាងាយស្រួលដើម្បីរក្សាទុក រៀបចំ និងចែកចាយរូបថត ដំណើររឿង និងឯកសារ បុព្វការីជនរបស់អ្នក ដើម្បីឲ្យពួកគេអាចរីករាយបានរាប់ជំនាន់ទៀត ។
របៀបដែលវាដំណើរការ
ប្រែរូបថតគ្រួសារចាស់ៗ ឲ្យទៅជាកម្រងអនុស្សាវរីយ៍គ្រួសារដែលបានរក្សាទុក តែក្នុងពីរបីជំហានប៉ុណ្ណោះ ។
ដាក់បញ្ចូលរូបថតគ្រួសារចាស់មួយ
សូមថតរូបនោះ ឬស្កេនរូបថតគ្រួសារចាស់ៗទាំងឡាយ ទោះជាវាសាបពណ៌ រហែក ឬទុកនៅក្នុងអាល់ប៊ុមចាស់ក៏ដោយ ។
បន្ថែមឈ្មោះ និងព័ត៌មានលម្អិត
សូមដាក់ស្លាកមនុស្សនៅក្នុងរូបថតនោះ បន្ថែមកាលបរិច្ឆេទ ទីកន្លែង និងដំណើររឿង ហើយភ្ជាប់រូបថតនោះទៅនឹងបុព្វការីជនដែលត្រឹមត្រូវ។
ចែកចាយវាជាមួយគ្រួសាររបស់អ្នក
កាលណាបានដាក់បញ្ចូលរូបថតរបស់អ្នកហើយ នោះសាច់ញាតិអាចរកឃើញរូបថតនោះ មើលវា ហើយបន្ថែមព័ត៌មានថែមទៀតទៅក្នុងដំណើររឿងគ្រួសារដែលបានចែកចាយរបស់់អ្នក ។

លើសពីរូបថតទៅទៀត !
កម្មវិធី Memories នៃកម្មវិធី FamilySearch ជួយអ្នកឲ្យរក្សាទុកលើសពីរូបថតទៅទៀត ។ អ្នកក៏អាចបន្ថែមដំណើររឿង កំណត់ត្រា និងសារសំឡេង ដែលនាំឲ្យពង្សប្រវត្តិរបស់អ្នករស់រវើកផងដែរ ។
រូបថត
សូមដាក់បញ្ចូលរូបថតគ្រួសារ និងបុព្វការីជនរបស់អ្នក មិនថាវាជារូបថតដែលស្កេន ថត ឬជាឌីជីថលរួចហើយនោះទេ ។
ឯកសារ
សូមរក្សាទុកសំបុត្រដែលបានស្កេន សៀវភៅកំណត់ហេតុ វិញ្ញាបនបត្រ រូបមន្ដធ្វើម្ហូប សំបុត្រយោធា និងកំណត់ត្រាគ្រួសារផ្សេងៗទៀត ។
ដំណើររឿង
សូមវាយបញ្ចូលដំណើររឿង កម្រងអនុស្សាវរីយ៍ និងព័ត៌មានលម្អិតអំពីគ្រួសារ ដែលពន្យល់ថានរណាគឺជាបុព្វការីជនរបស់អ្នក និងអ្វីដែលសំខាន់ចំពោះពួកគាត់ ។
សំឡេង
សូមថតសំឡេង ឬដាក់បញ្ចូលសំឡេងរបស់ឪពុកម្ដាយ ជីដូនជីតា និងសាច់ញាតិដែលប្រាប់ពីដំណើររឿងរបស់ពួកគាត់ជាសម្ដីរបស់ពួកគាត់ផ្ទាល់ ។
អាល់ប៊ុម
សូមប្រើអាល់ប៊ុមសម្រាប់បណ្តុំកម្រងអនុស្សាវរីយ៍ដែលទាក់ទងគ្នា ។
ចាប់ផ្តើមនៅថ្ងៃនេះ
សូមប្រើមុខងារពិសេសដ៏មានអានុភាពទាំងនេះដើម្បីរក្សាទុក និងចែកចាយកម្រងអនុស្សាវរីយ៍ដ៏មានតម្លៃរបស់អ្នក ។
ហេតុអ្វីជ្រើសយកកម្មវិធី Memories នៃកម្មវិធី FamilySearch ?
កម្មវិធីជាច្រើនអាចស្ដុកទុករូបថត ។ កម្មវិធី Memories នៃកម្មវិធី FamilySearch គឺត្រូវបានរចនាឡើងដើម្បីរក្សាទុកពង្សប្រវត្តិតាមរបៀបដែលគ្មានសេវាកម្មណាផ្សេងទៀតអាចធ្វើបានឡើយ ។
ឥតគិតថ្លៃ និងរក្សាទុកសម្រាប់ជំនាន់ក្រោយៗ
ជាញឹកញាប់ កំណត់ត្រាប្រវត្តិសាស្ត្រអាចបង្ហាញព័ត៌មានលម្អិតដ៏សំខាន់ជាច្រើនអំពីទីកន្លែង ដែលគ្រួសាររបស់អ្នកបានរស់នៅ ។
រៀបចំឡើងសម្រាប់មនុស្ស និងដំណើររឿងទាំងឡាយ
មិនដូចជាកម្មវិធីរូបថតទូទៅទេ កម្មវិធី FamilySearch តភ្ជាប់រូបថត ឯកសារ ដំណើររឿង និងសំឡេងដោយផ្ទាល់ទៅនឹងមនុស្សនៅក្នុងមែងធាងគ្រួសាររបស់អ្នក ។
តភ្ជាប់ទៅកាន់មែកធាងគ្រួសារដែលបានចែកចាយ
សាច់ញាតិសាច់ឆ្ងាយម្នាក់អាចបានដាក់បញ្ចូលរូបថត ដំណើររឿង ឬកំណត់ត្រាមួយរួចហើយអំពីបុព្វការីជនរបស់អ្នក ។
មានសុវត្ថិភាព និងមានលក្ខណៈជាគ្រួសារ
កម្មវិធី FamilySearch ប្រើប្រាស់បទដ្ឋានមាតិកាប្រកបដោយការគោរព ហើយរក្សាកម្រងអនុស្សាវរីយ៍ទាំងឡាយសម្រាប់មនុស្សនៅរស់ទុកជាឯកជន ។
អ្នកនៅតែជាម្ចាស់ទិន្នន័យ
សូមជ្រើសរើសថា តើអនុស្សាវរីយ៍មួយជាសាធារណៈ ជាឯកជន ឬបានចែកចាយជាមួយក្រុម ។ កម្មវិធី FamilySearch មិនលក់ទិន្នន័យរបស់អ្នកនោះទេ ។
សំណួរដែលចោទសួរជាញឹកញាប់
សូមកុំឲ្យរូបថតគ្រួសារចាស់ៗរបស់អ្នកនៅលាក់កំបាំងឡើយ !
ដំណើររឿងនៅពីក្រោយរូបថតរបស់អ្នកសំខាន់ណាស់ ! សូមរក្សាទុកវាឥឡូវនេះ ដើម្បីឲ្យគ្រួសាររបស់អ្នកអាចមើលវាបានរាប់ជំនាន់ទៀត ។