ការតាំងចិត្តរបស់យើងចំពោះសិទ្ធិចូលដំណើរការ
យើងបានប្តេជ្ញាចិត្តដើម្បីធានាថា ធនធានពង្សាវលីរបស់យើងអាចចូលប្រើបានដោយបុគ្គលទាំងអស់ រួមទាំងអ្នកដែលមានពិការភាពផងដែរ ។
សិទ្ធចូលដំណើរការពេញលេញ
FamilySearch ដាក់បញ្ចូលសិទ្ធិចូលដំណើរការទៅក្នុងការរចនា និងការកែលម្អគេហទំព័រ និងកម្មវិធីទាំងឡាយរបស់យើង ។ យើងខិតខំប្រឹងប្រែងដើម្បីស្របតាមសេចក្តីណែនាំស្តីពីសិទ្ធិចូលដំណើរការមាតិកាគេហទំព័រ ( WCAG )ដើម្បីធានាថាវេទិការបស់យើងអាចមើលឃើញបាន អាចដំណើរការបាន អាចយល់បាន និងមានភាពរឹងមាំ ។ យើងស្វែងរកមតិយោបល់របស់អ្នកប្រើប្រាស់យ៉ាងសកម្ម ដើម្បីកំណត់ពីចំណុចសម្រាប់ការកែលម្អ និងបន្តកែលម្អឧបករណ៍ឌីជីថលរបស់យើងដើម្បីបម្រើដល់ក្រុមគ្រួសារនៅទូទាំងពិភពលោកឲ្យបានកាន់តែប្រសើរ ។
មុខងារពិសេសនៃសិទ្ធចូលដំណើរការ
ដើម្បីគាំទ្រតម្រូវការចម្រុះ FamilySearch ផ្តល់នូវមុខងារពិសេសដូចជា ៖
- កម្មវិធីអានលើអេក្រង់សម្រាប់អ្នកប្រើប្រាស់ដែលពិការភ្នែក ឬមានភ្នែកមើលមិនសូវច្បាស់ ។
- ក្ដារចុចជាជំនួយដល់ការស្វែងរក សម្រាប់អ្នកប្រើប្រាស់ដែលមានពិការភាពក្នុងការធ្វើចលនា ។
- អក្សររត់ចំណងជើងនៅ��ើមាតិកាវីដេអូសម្រាប់អ្នកប្រើប្រាស់ដែលពិបាកក្នុងការស្តាប់ ។
- ទម្រង់ដែលអាចចូលប្រើបានសម្រាប់កំណត់ត្រា និងធនធានពង្សាវលី រួមទាំងកំណើននៃកំណត់ត្រាជារូបភាពជាមួយនឹងការធ្វើអត្ថបទចម្លងជាលាយលក្ខណ៍អក្សរ ។
តើសេវាកម្មយើងខ្ញុំយ៉ាងណាដែរ ?
ប្រសិនបើអ្នកជួបប្រទះបញ្ហាក្នុងការចូលប្រើពេលកំពុងប្រើប្រាស់គេហទំព័រ ឬកម្មវិធីរបស់យើង ឬមានយោបល់សម្រាប់ការបង្កើននូវបទពិសោធន៍ប្រើប្រាស់ សូមទាក់ទងមកយើងខ្ញុំតាមរយៈsupport@FamilySearch.org ។ មតិយោបល់របស់អ្នកជួយយើងធ្វើឲ្យគេហទំព័រ FamilySearch.org កាន់តែមានភាពល្អប្រសើរសម្រាប់អ្នកចូលមកកាន់គេហទំព័រទាំងអស់ ។
ទាក់ទងផ្នែកជំនួយគាំទ្រ