រូបថតជាបេតិកភណ្ឌរបស់ខ្ញុំ:
មើលឃើញខ្លួនឯងនៅក្នុងពិភពលោករបស់បុព្វការីជនរបស់អ្នក
ថតរូប សែលហ្វីមួយ ហើយឈានជើងចូលទៅក្នុងពង្សប្រវត្តិរបស់អ្នក ! ក្លាយជាអ្នកត្រួសត្រាយផ្លូវ ស្លៀកសម្លៀកបំពាក់បែបប្រពៃណី ឬចូលទៅក្នុងឈុតឆាកនៃវប្បធម៌មកពីបេតិកភណ្ឌរបស់អ្នក ។
វិធីសប្បាយៗដើម្បីភ្ជាប់ជាមួយអតីតកាលរបស់អ្នក
មើលកន្លែងដែលដំណើររឿងរបស់អ្នកបានចាក់ឫស
ធ្វើឲ្យមានការសន្ទនាដ៏មានន័យ និងសប្បាយរីករាយជាមួយកូនៗ ឬចៅៗរបស់អ្នក ។ ការមើលឃើញខ្លួនពួកគេនៅក្នុងពិភពរបស់បុព្វការីជនរបស់ពួកគេ ធ្វើឲ្យអតីតកាលមានអារម្មណ៍ថាផ្ទាល់ខ្លួន—ហើយនាំមនុស្សក្នុងជំនាន់ទាំងឡាយកាន់តែជិតស្និទ្ធជាមួយគ្នា ។
ធ្វើឲ្យពង្សប្រវត្តិសប្បាយ
ប្តូររាត្រីគ្រួសារ កិច្ចការសាលា ឬពេលរសៀលដ៏ខ្ជិលឲ្យទៅជាពេលវេលានៃការរុករក ។ មិនថាអ្នកកំពុងសើចចំពោះរូបថតកំប្លែង ឬរៀនអ្វីដែលថ្មីនោះទេ វាជាវិធីងាយស្រួលមួយដើម្បីស្វែងយល់ពីបេតិកភណ្ឌរបស់អ្នក ។
អបអរសាទរវប្បធម៌របស់អ្នក
ដកពិសោធន៍ភាពស្រស់ស្អាតនៃប្រពៃណីគ្រួសាររបស់អ្នក តាមរយៈការដាក់ខ្លួនរបស់អ្នកនៅក្នុងឈុតឆាកវប្បធម៌មកពីជុំវិញពិភពលោក ។ វាគឺជាវិធីដ៏រីករាយមួយដើម្បីគោរពដល់កន្លែងដែលអ្នកមក—និងចែកចាយវាជាមួយមនុស្សដែលអ្នកស្រឡាញ់ ។
រុករកវិធីបន្ថែមទៀតដើម្បីរីករាយជាមួយដំណើររឿងរបស់គ្រួសារអ្នក
ស្វែងយល់ពីសកម្មភាពដែលទាក់ទាញជាច្រើនដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកទទួលបានបទពិសោធន៍ពង្សប្រវត្តិដ៏អស្ចារ្យ ។