យើងបំផុសគំនិត ដល់មនុស្សគ្រប់ទីកន្លែង ឲ្យ ភ្ជាប់ទំនាក់ទំនង ជាមួយ ក្រុមគ្រួសាររបស់ពួកគេ—គ្រប់ជំនាន់ ។

ការិយាល័យស្រាវជ្រាវក្រុមគ្រួសារ ក្រុងលីហៃ រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក
ឥតគិតថ្លៃជូនមនុស្សគ្រប់គ្នា
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្តល់នូវកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នាដោយមិនគិតពីប្រពៃណី វប្បធម៌ ឬសាសនាឡើយ ។ ធនធានកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ជួយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកឲ្យរកឃើញកេរដំណែលរបស់ពួកគេហើយភ្ជាប់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ ។
អ្វីដែលយើងធ្វើ
យើងជួយមនុស្សឲ្យរកឃើញប្រវត្តិក្រុមគ្រួសាររបស់ពួកគេតាមរយៈគេហទំព័ររបស់យើង កម្មវិធីក្នុងឧបករណ៍ចល័ត និងជួយដោយផ្ទាល់នៅតាមមជ្ឈមណ្ឌលពង្សប្រវត្តិក្នុងមូលដ្ឋានជាង ៥,០០០ កន្លែង ។

កិច្ចសហប្រតិបត្តិការសកល
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ គឺបានខិតខំព្យាយាមថែរក្សាកំណត់ត្រាគ្រួសារសំខាន់ៗ ហើយធ្វើឲ្យវាអាចចូលប្រើប្រាស់បាននៅលើអនឡាញដោយសេរី ដោយស្របទៅតាមច្បាប់ក្នុងមូលដ្ឋាន ។ កិច្ចការរបស់យើងគឺមានទូទាំងពិភពលោក ហើយបានចូលរួមសហប្រតិបត្តិការជាមួយអង្គការជាង ១០,០០០ អង្គការ និងជាង ១០០ ប្រទេស ។ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារខិតខំព្យាយាមអនុលោមទៅតាមច្បាប់ក្នុងមូលដ្ឋានគ្រប់ពេលវេលាទាំងអស់ ។